ការលក់រថយន្ត របស់ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់ Volkswagen នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៣ បានកើនឡើងខ្ពស់ ដោយក្នុងនោះមានតម្រូវការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺប្រទេសចិន។ នេះបើយោងតាមការឲ្យរបស់ពីក្រុមហ៊ុននៅថ្ងៃអាទិត្យម្សិលមិញនេះ។

ចាប់តាំងពីខែមករាដល់ខែធ្នូ ឆ្នាំ ២០១៣ Volkswagen លក់រថយន្តបានចំនួន ៩,៧លានគ្រឿងនៅជុំវិញពិភពលោក។ ដោយតួលេខនៃការលក់បានកើនឡើង ៥ភាគរយ ពីឆ្នាំ ២០១២ ដែលមានចំនួន ៩,៣លានគ្រឿង។
នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក Volkswagen លក់រថយន្តបានចំនួន ៣,៦៤លានគ្រឿង ដោយបានកើនឡើង ១៤,៧ភាគរយ ចំណែកនៅក្នុងប្រទេសចិន លក់បាន ៣,២៧លានគ្រឿង ដែលជាទៅផ្សារធំបំផុតរបស់ Volkswagen ហើយបើធៀបនឹងឆ្នាំ ២០១២ កើនឡើង ១៦,២ភាគរយ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា នៅទីផ្សារអាមេរិកខាងជើងលក់បាន ៨៨៨.៨០០គ្រឿង កើនឡើង ៥,៦ភាគរយ នៅអាមេរិកលក់បាន ៦១១.៧០០គ្រឿងកើនឡោះង ២,៦ភាគរយ ចំណែកនៅតំបន់អឺរ៉ុប លក់បាន ៣,៦៥លានគ្រឿងកើនឡើង ០,៥ភាគរយ៕
មតិយោបល់