ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីឆក់យកការបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លារ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់បន្ថែមទៀត បន្ទាប់ពីបក្ខពួកក្រុមនេះបានធ្វើសកម្មភាឆក់យកការបូបពីជនជាតិបរទេសបាន ហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ហើយសមត្ថកិច្ចបានសុំគោលការទៅព្រះរាជអាជ្ញាដើម្បីឆែកកាមេរ៉ាសុវត្ថិភាពតាមបណ្តឹងជនរងគ្រោះ ទើបកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន២នាក់យកទៅសាកសួរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ ធីធី២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បន្ថែមទៀតនៅបន្ទប់លេខ២០២យកមកសាកសួ។
ជនសង្ស័យទាំង៣នាក់នោះ១ឈ្មោះ រស់ រ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ ,ទី២ឈ្មោះ សឿង ចែម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់ស្នាក់នៅផ្ទះទិញលក់អេតចាយខាងលើ និងទី៣ឈ្មោះ ថន ប៊ុនធិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកនាយផ្នែកព្រហ្មទណ្ឌបានបន្តថា ពួកគេទាំង៣នាក់នេះជាប់ចោទពីបទផ្សំគំនិតនូវអំពើឆក់។
បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។
ប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់មានស្ត្រី៣តាមបណ្តោយផ្លូវ២០០៤ខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បានតាមទាន់ជនសង្ស័យខាងលើមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាកឌ្រីមសង់និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។
ប្រភពដដែលបានប្រាប់ទៀតថាខណៈដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរនិងជនរងគ្រោះមកដល់និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញនិងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។
ប៉ុន្តែក្រោយជនទាំង៣ចេញផុតគាត់បានឆែកទូរសព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរសព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ ៤០០ដុល្លារ និងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លារ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕




មតិយោបល់