ព័ត៌មានជាតិ

Update៖ ផ្អើលទាំងព្រឹក! អគ្គិភ័យឆេះផ្ទះ២ខ្នងមានចំនួន២៧បន្ទប់ទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: អគ្គិភ័យឆេះផ្ទះពីរខ្នង២៧បន្ទប់ហ្មត់គ្មានសល់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦២អ៊ា ស្ថិតភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះទី១ឈ្មោះ ប៊ុន សារី ភេទស្រី អាយុ ៦០ ឆ្នាំ និងទី២ឈ្មោះ ប៊ុន ឡេង ភេទប្រុស អាយុ ៥៩ ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅខ្មួញខ្មាញចេញអណ្ដាតភ្លើងឆាបរាលដាលយ៉ាងខ្លាំង បង្កឲ្យបងប្អូនប្រជាពលរដ្ឋរត់ប្រមូលសម្ភារ:ប្រើប្រាស់ក្នុងផ្ទះរើចេញភ្លាមៗតែម្ដង។ ខណ:នោះផងដែររថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ជៀសវាងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី។

ខូចខាតសម្ភារ:៖ ផ្ទះទំហំ៦ម×៧ម ចំនួន២ខ្នង មាន២៧បន្ទប់ និងម៉ូតូ២គ្រឿង​ ឆេះទាំងស្រុង។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ដើម្បីបាញ់ពន្លត់ទើបរលត់ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ៕

មតិយោបល់