លោកគ្រូបង្វឹក Marcello Lippi គ្រូបង្វឹកក្រុមជម្រើសជាតិចិនបាននិយាយថាកីឡាកររបស់ចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមការគ្រប់គ្រងរបស់លោក ទោះបីជាក្រុមនេះបានបរាជ័យច្រើនលើក និងស្ថិតនៅបាតតារាងចំណាត់ថ្នាក់ក៏ដោយ។
អតីតអ្នកឈ្នះពាន World Cup កាលពីឆ្នាំ២០០៦ បានចូលកាន់តំណែងនៅក្រុមជម្រើសជាតិចិនកាលពីខែតុលាឆ្នាំមុនដោយជំនួសលោក Gao Hongbo ។ បច្ចុប្បន្នក្រុមចិនស្ថិតនៅបាតតារាងក្នុងពូល A នៃការប្រកួតជម្រុះ AFC World Cup ឆ្នាំ 2018 ។ ការប្រកួតចំនួន ៨លើក ប្រទេសចិន រកបានត្រឹមតែ ៦ពិន្ទុ នឹងមិនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឡើងទៅការប្រកួត World Cup នៅឆ្នាំក្រោយទេ ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនស្ថិតក្នុងទីតាំងដ៏អស្ចារ្យនោះទេ ប៉ុន្តែយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពនៅល្ងាចនេះ»។ “ខ្ញុំ បានធ្វើឱ្យមានការជឿនលឿនយ៉ាងខ្លាំង តែខ្ញុំមិនពេញចិត្តនិងចំណាត់ថ្នាក់នេះទេ។ ចាប់តាំងពីការចូលកាន់កាប់មកកីឡាករទាំងអស់បានរីកចម្រើនគ្រប់ពេលវេលា។ ក្រុមនេះមានជំនឿយ៉ាងខ្លាំងនៅក្នុងការប្រកួតរបស់ពួកគេ “។
សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិចិន និងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នៅថ្ងៃទី៣១ ខែសីហា នេះ នាវេលាម៉ោង ៧ ល្ងាច ក្នុងជំនួបវគ្គជម្រុះ ពូល A ដែលជាការប្រកួតលើកទី៩ ៕




មតិយោបល់