ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ខណៈ ម្តាយ នាំទៅកន្លែងក្មេងលេងកម្សាន្ត នៅក្នុងផ្សារ ស្ទឹងមានជ័យថ្មី

(ភ្នំពេញ)៖ ​ក្មេងប្រុស​អាយុ ៦​ឆ្នាំ​ ម្នាក់ ​ត្រូវ​បាន​ស្លាប់បាត់​បង់ជីវិត​ យ៉ាង​អាណោចអាធម៌​ ខណៈ​ ​ម្តាយ​ នាំ​ទៅ​ជិះសេះ​លេង ​នៅ​កន្លែង​ក្មេង​លេងកម្សាន្ត​ ជាន់​ផ្ទាល់​ដី​ ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ​ហើយ​ត្រូវ​ខ្សែ​ភ្លើង ​ឆ្លង​ចរន្តអគ្គិសនី​ ឆក់​ធ្លាក់ ​ពីលើ​ខ្នង​សេះ​ នោះ​។​

ករណី​ ​បង្ក​​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង០១ និង ៤៥​នាទី​ ថ្ងៃត្រង់ ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៦ ​នៅ​កន្លែង​កម្សាន្ត សម្រាប់ក្មេង​លេង ​ជាន់​ផ្ទាល់​ដី​ ផ្សារ​ស្ទឹងមានជ័យ​ថ្មី ផ្លូវ​ព្រះ​មុនី​រ៉េត​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

តាម​ប្រភព​ពី​មន្ត្រីនគរបាល​ បាន​​ឱ្យដឹងថា​ ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ឌី អ៊ី​ន​ដ្រា ​អាយុ ៦​ឆ្នាំ ជា​សិស្ស ​ស្ត្រី​ជា​ម្តាយ​មានឈ្មោះ ឆន ពិសី អាយុ ២៧​ឆ្នាំ ​មានមុខ​រ​បរ​ជា​កម្ម​ការិនី​រោងចក្រ ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ មុន​​ពេល​កើតហេតុ ​ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនប្រុស​របស់​គាត់​ មក​លេង​នៅក្នុង​ផ្សារ​ស្ទឹងមានជ័យ ​ដោយ​បាន​យក​ទៅឱ្យ​ជិះសេះ​លេង ​នៅ​កន្លែង​ក្មេង​លេង​ខាងលើ​ សុខៗ ក៏​ស្រាប់តែ​ បានឃើញ​​ក្មេងប្រុស​រងគ្រោះ ​ធ្លាក់​ពីលើ​ខ្នងសេះ​។​

តាម​ប្រភព​ដដែល​ បាន​ប្រាប់​បន្តទៀតថា​ ពេល​ដែល​បានឃើញ​កូនប្រុស​របស់​ខ្លួន ​ធ្លាក់​ពីលើ​ខ្នង​សេះ​នោះ​ហើយ​ ស្ត្រី​ជា​ម្តាយ​ ក៏បាន​ស្ទុះ​ទៅលើ​កូន​ ក៏​ស្រាប់​បានឃើញ​កូន​ មាន​ស្ថានភាព​ស្លេកស្លាំង និង​សន្លប់ ​បាត់ស្មារតី​ទៅ​ហើយ​ ភ្លាមនោះ ​ក៏បាន​បញ្ជូន​ដាក់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ បញ្ជូន​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរ​ពេ​ទ្យ ​មិត្តភាព​ខ្មែរ​ សូ​វៀត ​តែ​ត្រូវ​ក្រុមគ្រូពេទ្យ​ប្រាប់ថា ​ក្មេងប្រុស​រងគ្រោះ​ បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ​។​

ក្រោយពេល​កើតហេតុ ​កម្លាំង​សមត្ថកិច្ច​​ជំនាញ ​ក៏បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ ​​ទៅ​លើ​សព​កុមារ​រងគ្រោះ ​បាន​បញ្ជាក់ថា ​ពិតជា​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារតែ​ឆក់​ខ្សែ​ភ្លើង​ពិតប្រាកដ​មែន ​ទើប​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ និង​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឃើញ​ថា ​ទីតាំង​ខាងលើ​បានការ​ត​ខ្សែ ភ្លើង​ខុស​បច្ចេកទេស ​ទើប​បណ្តាល​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​ បាន​បែបនេះ​៕

photo_2016-04-11_18-15-58photo_2016-04-11_18-15-48 photo_2016-04-11_18-15-53photo_2016-04-11_18-16-03

មតិយោបល់