ព័ត៌មានជាតិ

នារីជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករះបង្គោលឡាក់បាក់៥កង់

ភ្នំពេញ: នារីជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់ បានអស់ជាច្រើនដើម រថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកដើមឈើទៅមុខលែងរួច រថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ចំណុចមុខកំបូឌីណាយ៉ា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY 3766
ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវកោងផងនោះ បានរេចង្កូតមកខាងស្ដាំបុកខឿនផ្លូវរះបង្គោលឡាក់ លើចិញ្ចើមផ្លូវបាក់អស់៥ដើម រថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកផ្ទប់ដើមឈើទៅមុខលែងរួច រថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ដោយមិនបះពាល់និងសម្បត្តិរដ្ឋបានឲ្យភាគីជនបង្ក ដោះស្រាយជាមួយក្រុមហ៊ុន ដោយខាងរថយន្តបង្កព្រមសងសំណងរាល់ការខូចខាតបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕

មតិយោបល់