ព័ត៌មានជាតិ

ទាស់សម្តីគ្នាពេលផឹកស៊ី ក្មួយផ្ទុះកំហឹងកាប់ពូបង្កើត២ពូថៅ ស្លាប់យ៉ាងរន្ធត់!

ព្រៃវែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកពូថៅដងដែកកាប់ទៅលើបុរសជាពូបង្កើត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ញឹម នួន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម សូណា ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានយកពូថៅដងដែកកាប់ទៅលើជនរងគ្រោះឈ្មោះ ញឹម នូ ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាពូបង្កើត ស្នាក់នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ចំគល់កផ្នែកខាងក្រោយចំនួន២ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មូលហេតុគឺដោយសារមានទំនាស់ពាក្យសម្តីគ្នាពេលកំពុងផឹកស៊ី។ ក្រោយពេលកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចនគរបានចុះស្រាវជ្រាវ រហូតចាប់បានជនសង្ស័យ រួមនឹងវត្ថុតាងពូថៅ១ នាំមកអធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីបន្តនីតិវិធី បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕

មតិយោបល់