ព័ត៌មានជាតិ

Pulsar បុកកម្មករអូសរទេះសំរាម របួសបាក់ជើងទាំងពីរ

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូធំយ៉ាងលឿនជ្រុលទៅបុករទេះអូសសំរាមកំពុងអូសឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ជើងទាំងសងខាងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងមុខមន្ទីរពេទ្យ ព្រះកេតុមាលា តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដក្រុមហ៊ុនសិនទ្រីមួយគ្រឿងបានមកឈប់នៅកន្លែងកើតហេតុ ហើយមានកម្មករម្នាក់បានរុញរទេះ សំរាម ឆ្លងផ្លូវ ដើម្បីយកសំរាមទៅដាក់លើរថយន្ត ខណៈកំពុងឆ្លងដល់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក Pulsar ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 1FC-6133 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៤៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្ដាលឲ្យកម្មករសិនទ្រីរូបនោះត្រូវរងរបួសបាក់ជើងទាំងសងខាង ចំណែកម៉ូតូអូសជិត១០ម៉ែត្រ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតជនរងគ្រោះត្រូវបានរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់