ព័ត៌មានជាតិ

បុរសម្នាក់ មិនដឹងមានរឿងអីបើកទ្បានបុកចូលវីឡាបុរីប៉េងហួត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើលំនៅដ្ឋានបើករថយន្តចូលក្នុងវីឡាបុរីប៉េងហួត។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាន សុវណ្ណមុនី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរផ្គត់ផ្គង់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវប៉េ៩ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១។ ចំណែកជនរងគ្រោះឈ្មោះ គាំ ផានរ៉ានិត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពដដែលបន្តងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងសម្រាក ស្រាប់តែមានជនសង្ស័យម្នាក់ បានបើករថយន្តម៉ាក ព្រុស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AD-6997 ចូលក្នុងរបងវីឡា រួចបានដើរពេញក្នុងផ្ទះ ទៅបើកទូទឹកកករួចដើរបើកបន្ទប់ក្នុងផ្ទះ។ ហើយជនរងគ្រោះបានទូរសព្ទរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមនោះសមត្ថកិច្ចកំពុងល្បាតក្បែនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។ ក្នុងនោះដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកព្រុស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AD-6997 ផលិតឆ្នាំ២០០៤, ទូរសព្ទដៃចំនួន៣គ្រឿង,ម៉ាកអាយហ្វូន៦ចំនួន១គ្រឿង, ម៉ាកអាយហ្វូន៧ចំនួន១គ្រឿង និងណូគា៦៣.០០ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់