ព័ត៌មានកីឡា

គ្រូបង្វឹក Vahid Halilhodzic រំពឹងថាកីឡាករជប៉ុននឹងក្លាយជា “អ្នកចម្បាំងសាមូរ៉ៃ”

លោក Vahid Halilhodzic គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនរំពឹងថាកីឡាកររបស់លោកនឹងក្លាយជាកីឡាករសាមូរ៉ៃនិងប្រកួតប្រជែងដោយគ្មានការភ័យខ្លាចនៅក្នុងការប្រកួតដែលនៅសល់នៃការប្រកួតជម្រុះ World Cup ឆ្នាំ 2018 ។

ក្រុម សាមូរ៉ៃខៀវ ត្រូវការជ័យជម្នះលើក្រុមជម្រើសជាតិអូស្ត្រាលីដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 នៅឆ្នាំក្រោយ ហើយអ្នកគ្រប់គ្រងស៊ែប៊ីរូបនេះ មានទំនុកចិត្តយ៉ាងខ្លាំងថា អាចទទួលបានជ័យជម្នះ នឹងនាំជម្រើសជាតិជប៉ុនទៅកាន់ប្រទេសរុស្ស៊ី(ម្ចាស់ផ្ទះ World Cup 2018)។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល់ហ្សេរីបានប្រាប់អ្នកយកព័ត៌មានថា៖ “យើងកំពុងទទួលយកវាជាវិជ្ជមានដែលយើងត្រូវបានផ្តល់នូវការប្រកួតប្រជែងដើម្បីផ្តួលអូស្ត្រាលីជាលើកដំបូងនៅក្នុងវគ្គជម្រុះនេះ”។ និងបានបន្ថែមទៀតថា «កូនក្រុមរបស់ខ្ញុំគ្មានការភ័យខ្លាចទេ ព្រោះជាការប្រកួតក្នុងផ្ទះ ជាមួយអ្នកគាំទ្ររបស់យើងទាំងអស់ ជាក្រុមរួបរួមគ្នានោះខ្ញុំជឿថាយើងពិតជាអាចឈ្នះការប្រកួតនេះ។ កីឡាករត្រូវតែជាអ្នកចម្បាំងសាមូរ៉ៃ។ ខ្ញុំចង់ឱ្យកីឡាករដែលចូលរួមប្រកួតបង្ហាញស្មារតីយ៉ាងក្លាហាន ហើយមិនភ័យខ្លាចឡើយ»។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិជប៉ុន និងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិអូស្ត្រាលី នៅថ្ងៃទី៣១ ខែសីហា នាវេលាម៉ោង ៥និង៣៥ នាទីល្ងាចនេះ ក្នុងជំនួបវគ្គជម្រុះ ពូល B ដែលជាការប្រកួតលើកទី៩ ខណ:ដែលក្រុមម្ចាស់ផ្ទះឈរនៅលេខ១ ក្នុងពូល និងក្រុមភ្ញៀវឈរនៅលេខ២៕

មតិយោបល់