ព័ត៌មានជាតិ

ម៉ូតូសង់១២៥ បុករថយន្តឈប់ស្ងៀមពីក្រោយ អ្នកបើកម៉ូតូរបួសធ្ងន់បាក់ភ្លៅ បែកមុខ

កណ្តាល: កាលពីយប់ម៉ោង ៧ និង៣០នាទី ថ្ងៃទី០១ ខែឧសភានេះ ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងមុខដេប៉ូតេលា សុភាស្ថិតលើផ្លូវជាតិលេខ115 ភូមិខ្ពបវែងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្កឡើងដោយរថយន្ត ម៉ាកfreightlinerពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3D.4202 ចតរថយន្តក្នុងទិសដៅពីលិចទៅកេីតមកដល់ចំណុចខាងលើ ហើយត្រូវម៉ូតូ1គ្រឿងម៉ាកHondaសេ125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BE.4944 បេីកបរសដោយ ឈ្មោះញាណ ភារ៉ាត់ ភេទប្រុសអាយុ23ឆ្នាំមានទីលំនៅឃុំកោះអន្លុងចិនស្រុកស្អាងខេត្តកណ្តាល ក្នុងទិសដៅស្របគ្នា ដោយទៅបុកពីក្រោយគូថរថយន្ត បណ្តាលឲ្យអ្នកបេីកម៉ូតូរងរបួសបាក់ជេីងខាងស្តាំ ត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅមន្ទីរពេទ្យជ័យជម្នះដេីម្បីសង្គ្រោះ។

ចំណែកមធ្យោបាយទាំង2យកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្នផងដែរ៕

photo_2016-06-01_22-34-25

photo_2016-06-01_22-34-28

photo_2016-06-01_22-34-31

photo_2016-06-01_22-34-34

មតិយោបល់