ព័ត៌មានជាតិ

ឈ្មួញគ្រឿងញៀនរត់អស់ ខណៈសមត្ថកិច្ចបានត្រឹមចាប់បានវត្ថុតាង និងគ្រឿងញៀនជាច្រើនទៀត

កៀនស្វាយ: កាលពីវេលាម៉ោង ០៣ និង០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ មានករណីជួញដូរសារធាតុញៀនខុសច្បាប់ កេីតឡើងក្នុងភូមិសាស្រ្តផ្ទះទុកចោលរបស់ឈ្មោះសោម ថា ភេទស្រីអាយុ៦៣ឆ្នាំនៅភូមិកណ្តាលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល ដោយជនសង្ស័យប្រហែល៥-៦នាក់ ភេទប្រុស ជាឈ្មួញគ្រឿងញៀនទាំងនោះ បានរត់គេចខ្លួនបាត់អស់។

ក្រោយទៅដល់សមត្ថកិច្ច បានត្រឹមចាប់បានវត្ថុតាងរួមមាន ៖-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៨៩កញ្ចប់តូចទំងន់១១.៥៤ក្រាម- ម៉ូតូចំនួន ០២ គ្រឿង (ម៉ាកHonda Night hawk C250 ពណ៍ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1M 5510 និងម៉ាក Honda C125 ពណ៍ ខ្មៅសេរីឆ្នាំ 2015ពាក់ផ្លាកលេខ ភ្នំពេញ 1FF 6494 ) ។- ដាវចំនួន 02 ដេីម- កាំបិតស្នៀតចំនួន 01-កន្ត្រៃចំនួន 01 – អាគុយតូច 01 គ្រឿង -កាបូបស្ពាយខ្នង02 -កាបូបមនុស្សស្រី 01 -មួកសុវត្ថិភាពចំនួន 01 – ខោអាវចំនួន 09 កំប្លេ-កង្ហាតូច01 គ្រឿង-MP3 ចំនួន 01 គ្រឿង -ពិលតូចចំនួន 01 -ស្បែកជេីងចំនួន 03 គូរនិងសម្ភារ:វេចខ្ចប់និង ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលវេលាដូចខាងលើកម្លាំងបុ៉ស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានល្បាតក្នុងភូមិសាស្ត្រ ពេលដល់ចំណុចកើតហេតុ ដោយមានការសង្ស័យកម្លាំងបានឈប់ម៉ូតូស្រាប់តែក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកនូវវត្ថុតាងដូចបានរៀបរាប់ខាងលើ និងបានដកហូតបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-06-01_22-15-32

photo_2016-06-01_22-15-35

photo_2016-06-01_22-15-40

photo_2016-06-01_22-15-44

photo_2016-06-01_22-15-48

photo_2016-06-01_22-15-51

photo_2016-06-01_22-15-54

photo_2016-06-01_22-15-57

មតិយោបល់