ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះឈ្មោះរី​ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល ។ ជនសង្ស័យ០៦នាក់ឃាត់ខ្លួន៖
១-ឈ្មោះ ភិន វ៉ាន់ ភេទប្រុស អាយុ៧០ឆ្នាំ, អង្គុយមើលគេលេង, មានជំងឺលើសឈាម ។
២-ឈ្មោះ ឯម អុន ភេទប្រុស អាយុ៧៥ឆ្នាំ, ដេកលើអង្រឹងមើលគេលេង, មានជំងឺលើសឈាមនិងទើបវះកាត់មហារីកពោះវៀនរួច
៣-ឈ្មោះ ព្រឹម សាំងអ៊ីម ភេទស្រី អាយុ៣៧ឆ្នាំ, អ្នកលេង
៤-ឈ្មោះ រិន សាវ៉េត ភេទស្រី អាយុ៣៩ឆ្នាំ, អ្នកលេង
៥-ឈ្មោះ ឆែ តែម ភេទស្រី អាយុ៦០ឆ្នាំ, អ្នកលេង
,មានជំងឺលើសឈាមនិងខ្សោយបេះដូង។
៦-ឈ្មោះ ហៃ ចាន់ណេង ភេទស្រី អាយុ៤០ឆ្នាំ, អ្នកលេង
-អ្នកទាំង៦មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ
– វត្ថុតាងចាប់យក៖
១-ចានជ័រសម្រាប់គ្របអាប៉ោងចំនួនមួយ១
២-កម្រាលលេខសម្រាប់ចាក់អាប៉ោង១
៣-លុយខ្មែរ៣៤០០០រៀល
៤-ម៉ូតូមួយគ្រឿងhoda c125 ពណ៌ខ្មៅ សេរី២០១០ ផ្លាកលេខ ភ្នំពេញ១AA៨៧៥៤។
៥-ម៉ូតូមួយគ្រឿងម៉ាកWave ពណ៌ខ្មៅ ស្លាកលេខកណ្តាល ១K ៨៧២៥។
៦-ម៉ូតូមួយគ្រឿងម៉ាកHonda Future ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ១BN៤២៨៧
៧-ម៉ូតូមួយគ្រឿងhoda c125 ពណ៌ខ្មៅ សេរី២០១៨ ផ្លាកលេខ កណ្តាល១AD៩៦០៨
សភាពនៃរឿង​ នៅថ្ងៃទី​ខែ​ឆ្នាំ​កើតហេតុ​ខាង​លើ​ ដោយបានពត៌មានពីប្រជាពលរដ្ឋថាកន្លែងខាងលើមានគេលេងបាញ់អាប៉ោង
ទើបលោកអធិការបានដឹកនាំកម្លាំងមានផ្នែកព្រហ្មទណ្ឌព្រមទាំងប៉ុស្តិ៍រកាខ្ពស់បានចុះដល់ទីតាំងលេងអាប៉ោងនោះ ហើយឃាត់ខ្លួនបានក្រុមអ្នកលេង៦នាក់និងវត្ថុតាងមួយចំនួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសុំគោលការថ្នាក់លើចាត់ការបន្តរទៀត។

មតិយោបល់