អង់គ្លេស៖ក្លិប ហង្សក្រហម បានប្រកាសឲ្យដឹងថា ខ្លួនបានចុះហត្ថលេខា កីឡាករ ខ្សែការពារខាងស្តាំ Javier Manquillo ពីក្លិប Atletico Madrid ។
កីឡាករវ័យ ២០ ឆ្នាំ នឹងចូលរួមលេង ក្នុងលក្ខណះខ្ចីជើង ២ ឆ្នាំ ជាមួយនឹង ពហុកីឡដ្ឋាន Anfield សម្រាប់រដូវកាលដំបូងរបស់ខ្លួន។
កីឡាករ Javier Manquillo បាននិយាយថា ” ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចុះកុងត្រា លេងជាមួយនឹងក្លិបហង្សក្រហម ដែលជាក្លិបខ្លួនពេញចិត្ត។ ខ្ញុំគិតថា វាជាក្លិបដ៏ធំមួយ នៅអឺរ៉ុប មានអ្នកលេងជាច្រើន ដែលចង់មកលេងនៅទីនេះ” ។
កីឡាករ Manquillo គឺជាខ្សែការពារ Under-20 របស់អេស្ប៉ាញ ដោយចាប់ផ្តើមអាជីពដំបូង នៅ Real Madrid មុនផ្លាស់ទៅកាន់ Atletico ក្នុងឆ្នាំ ២០០៧ ៕
មតិយោបល់