ព័ត៌មានជាតិ

បុរស​ដែល​ចាស់​ជាងគេ​លើ​លោក​មាន​អាយុ ១២៣ ឆ្នាំ​នៅ​ប៊ូ​ឡាវៀ​

​លោក Carmelo Flores បច្ចុប្បន្ន​នេះ​ដែរ លោក​កំពុង​គ្រង​តំណែង​ពិភពលោក ជា​មនុស្ស​ដែល​ចាស់​បំផុត និង​អាយុ​វែង ដែល​រស់នៅ​លើ​ពិភពលោក​។​
​ប្រិសិនបើ​អ្នក​ឆ្ង​ល់ និង​ចង់​ដឹង​ពី មនុស្ស ដែល​របស់​នៅ​លើ​ពិភពលោក និង​មាន​អាយុ​វែង​ជាងគេ នៅលើ​ពិភពលោក​នោះ ថ្ងៃនេះ​ចម្លើយ​គឺ​មាន​ហើយ នោះ​គឺ​មកពី​ប្រទេស ប៊ូ​ឡាវៀ លោក Carmelo Flores ដែល​មាន​អាយុ ១២៣ ឆ្នាំ ។ ពិភពលោក​នេះ​វា​ពិបាក​ឲ្យ​ជឿ​ណាស់​ដែរ ជាមួយនឹង​មនុស្ស​ដែល​មាន​អាយុ រស់នៅ​រហូតដល់​ទៅ ពី​រទ​ស្សវ​ត្យ ។ លោក Carmelo បាន​បញ្ជាក់​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ទើបតែ​ទទួលស្គាល់​ពីរ ទៅ ៣ ថ្ងៃនេះ ដោយ អាជ្ញាធរ​ស៊ីវិល នៅក្នុង​ប្រទេស​ប៊ូ​ឡាវៀ ថា​គាត់​ជា​មនុស្ស​ដែល​មាន​អាយុ​វែង​ជាងគេ​។​

​រហូតមក​ទល់​នឹង​ពេលនេះ ទោះ​លោក Carmelo មាន​អាយុ​ច្រើនក្តី តែ​លោក​នៅតែ​មាន​សុខភាព​មាំទាំ និង​ដើរ​ដោយ​មិន​សំ​កោង​ខ្លួន ឬ​កាន់​ឈើច្រត​ឡើយ និង​មិន​ចាំបាច់​ត្រូវការ​វ៉ែនតា ដើម្បី​ពាក់​ឡើយ​។​
​លោក Carmelo បច្ចុប្បន្ន​រស់នៅ ភូមិតូច​មួយ នៅលើ​ភ្នំ ដែល​ឆ្ងាយ​ពី​ទីក្រុង La Paz ៥០ ម៉ៃល៍ ដែល​ស្មើ​និង ៨០ គីឡូ​ជាង ។​
Carmelo កើត​នៅ​ខែ កក្កដា ឆ្នាំ ១៨៩០ ដោយ​មានកូន ៣ ចៅ ១៦ និង ចៅ​ទូត​រហូតដល់​ទៅ ៣៩ នាក់​។ ទោះបីជា​ណាក៏ដោយ គាត់​ក៏​មាន​ភាព​ក្រៀមក្រំ​ផងដែរ កាលពី ១០ ឆ្នាំ​មុន​គាត់​បាន​បាត់បង់​ប្រពន្ធ ។​នៅពេល​ដែល​សួរ​ពី​អាថ៌កំបាំង​អាយុ វែង​របស់គាត់ គាត់​បាន​និយាយថា គាត់​ព្យាយាម​ដើរ​ឲ្យ​ឆ្ងាយៗ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​ដល់​សុខភាព ដូច្នេះ​ក្នុងករណី​នេះ​ដែរ​លោក មិន​ដែល​បរិភោគ អាហារ Pasta និង​ម្ហូប​ដែល​ផ្ទុក​ជាតិ​ស្ករ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore075/OldestPeople1_zpsddcc27aa.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore075/OldestPeople3_zps07b11799.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore075/OldestPeople4_zpsfd987abc.jpg

មតិយោបល់