ព័ត៌មានកីឡា

Barcelona នឹងតាមទិញ Coutinho ឲ្យបាននៅយប់នេះ

យប់នេះគឺជា ពេលវេលាចុងក្រោយ នៃរដូវកាលដោះដូរកីឡាករហើយ ដែលក្រុម Barcelona នឹងព្យាយាមទិញខ្សែបម្រើប្រយុទ្ធ Philippe Coutinho ឲ្យបាននៅវេលាម៉ោង ១១យប់។

ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ក្រុម Barcelona ច្បាស់ជានាំយកកីឡាករ Philippe Coutinho នៅយប់នេះ។ ជាក់ស្តែងណាស់ ក្រុមហង្សក្រហម Liverpool បានយល់ព្រមរួចរាល់ហើយ នៅតម្លៃ ១៤៨លានផោន ដើម្បីផ្ទេរ Coutinho ឲ្យក្រុម Barcelona ដោយរង់ចាំតែការផ្ទេរផ្លូវការណ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Coutinho ត្រូវបានក្រុម Barcelona តាមប្រមាញ់ជាច្រើនខែមកហើយ ជាពិសេសនោះ ក្រោយការចាកចេញរបស់ Neymar ។ យ៉ាងណាវិញ តាមប្រភពខាងលើនេះ ច្បាស់ណាស់ថា ក្រុម Barcelona នឹងនាំយកកីឡាករ Philippe Coutinho បានជាស្ថាពរ ព្រោះថា រវាង Liverpool និង Barcelona មានការព្រមព្រៀងគ្នារួចហើយ។

Coutinho ត្រូវបានគេជឿជាក់ថា នឹងអាចក្លាយជា Neymar ថ្មីនៅ Barcelona ខណ: Dembele អាចប្រឈមច្រើន ប្រសិនបើ Coutinho ផ្លាស់ផ្លូវការណ៍ទៅ Barcelona នោះ។ ដូច្នេះហើយ រង់ចាំមើលថា តើយប់នេះ ក្រុម Barcelona អាចសម្រេចបំណង ក្នុងការនាំយកកីឡាករឆ្នើម Philippe Coutinho ឬយ៉ាងណា?

មតិយោបល់