ព័ត៌មានជាតិ

អគ្គិភ័យ លេបត្របាក់ផ្ទះ សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច អស់១ខ្នងមួយប៉ប្រិចភ្នែក!

កំពង់ឆ្នាំងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធៅសន្ធៅ អស់ទាំងស្រុង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះ របស់ឈ្មោះ តូច ម៉ារ៉ាន់ ភេទប្រុស ជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ស្ថិតនៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អគ្គិភ័យនេះដែរបានបណ្តាលឲ្យខូចខាតដូចជា៖
-ឆេះផ្ទះ ១ខ្នងទាំងស្រុង ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្តារ។
-មេក្រូ ១ គ្រឿង
-ក្រវិល មាស ចំនួន ៥ ហ៊ុន
-ខ្សែក ផ្លាកទីន ១ខ្សែ
-ប្រាក់ដុល្លា ៥០០០ដុល្លារ (ប្រាំពាន់ដុល្លា គត់)
-ទូរសព្ទដៃ ៣ គ្រឿង
-ទូរទស្សន៍ ១គ្រឿង កង្ហា ២គ្រឿង ឆ្នាំងអ៊ុត ២គ្រឿង សម្លៀកបំពាក់ សម្ភារៈផ្ទះបាយទាំងស្រុង និងឯកសារសម្រាប់ប្រើប្រាស់មួយចំនួន។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក១រថយន្តទើបរលត់
ទាំងស្រុង។ ចំណែកមូលហេតុ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

មតិយោបល់