ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះចម្ការ១ខ្នង អស់ទាំងស្រុងនៅខេត្តរតនគិរី

រតនគិរី: លោកអធិការស្រុកអណ្តូងមាស បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះចម្ការរបស់ប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៥នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិលោម ឃុំម៉ាលិក ដែលម្ចាស់ផ្ទះមានឈ្មោះ រម៉ាម យឿន អាយុ៤៥ឆ្នាំ ជនជាតិច្រាយ និងប្រពន្ធឈ្មោះ សល់ ប្លូង អាយុ៤៣ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិលោមឃុំម៉ាលិក។

ទ្រព្យសម្បត្តិដែលរងកាខូចខាតរួមមាន៖ ផ្ទះ១ខ្នង ទំហំទទឹង៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ សង់ពីឈើដំបូលប្រកស័ង្កសី(ខូចខាតទាំងស្រុង),អង្ក១៥០គីឡូក្រាម,លុយ១.០០០.០០០រៀល, សូឡា១ផ្ទាំងនិងអាគុយ៧០អំពែ១គ្រឿង,ថ្នាំបាញ់ស្មៅ២កាដុង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២ រួមនឹងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

លោកអធិការស្រុកអណ្តូងមាស បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពីកូនប្រសារដាក់ដាំបាយចោលហើយទៅមុជទឹក។
រថយន្តពន្លត់អគ្គិភ័យ យើងចេញទៅពុំរួច ព្រោះផ្លូវពិបាកផ្លូវម៉ូតូ៕

មតិយោបល់