ព័ត៌មានសុខភាព

ភាពអស្ចារ្យ៤យ៉ាងនៃសម្រស់ បន្ទាប់ពីអ្នកទទួលទានទឹកដូង២សប្តាហ៍

ទឹកដូង គឺជាភេសជ្ជ:ដ៏ពេញនិយមខ្លាំងបំផុតនារដូវក្តៅ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ហើយអាចជួយឲ្យរាងកាយមានភាពត្រជាក់។ សូម្បីតែអ្នកជំនាញល្បីៗនៅលើពិភពលោក ក៏ផ្តល់អនុសាសន៍ឲ្យទទួលទានទឹកដូង ជាប្រចាំដែរ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់រាងកាយ ហើយថែមទាំងអាចជួយឲ្យមានសម្រស់ស្រស់ស្អាតថែមទៀត។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍គួរឲ្យចាប់អារម្មណ៍៤ចំណុចសម្រាប់សម្រស់៖

១.ដោះស្រាបញ្ហាស្បែកស្ងួត
ទឹកដូង អាចជួយស្តារថាមពលឡើងវិញ និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានល្អជានិច្ច។ នេះហើយជាហេតុផលសំខាន់មួយដែលធ្វើឲ្យស្បែករបស់អ្នកជៀសផុតពីភាពស្ងួត បែកស្រកា។

២.សម្រកទម្ងន់
សូមប្រើប្រាស់ទឹកដូង ជំនួសភេសជ្ជ:មានផ្ទុកជាតិស្ករផ្សេងៗ ប្រសិនបើអ្នកមនាគម្រោងសម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅស្ថិតស្ថេរ។ ទឹកដូង គឺជាភេសជ្ជ:ដែលមានជាតិកាឡូរីទាប អាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតរយ:ពេលយូរ។ ដូច្នេះ អ្នកត្រូវព្យាយាមទទួលទានទឹកដូងមុនពេលញ៉ាំបាយ អ្នកនឹងញ៉ាំបានតិចជាងធម្មតា។

៣.ជួយឲ្យស្បែករលោងស្អាត
ទឹកដូងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបំបាត់ជាតិពុល និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗក្នុងពេលតែមួយ។ ក្រៅពីទទួលទាន អ្នកអាចសាកល្បងយកទឹកដូង មកលុបលាងនៅលើផ្ទៃមុខរាល់ថ្ងៃ វានឹងជួយប្រយុទ្ធប្រឆាំងនឹងភាពមិនប្រក្រតីនៃស្បែក ហើយធ្វើឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតជានិច្ច។

៤.កាត់បន្ថយភាពចាស់
ទឹកដូង មិនត្រឹមតែជាភេសជ្ជ:ដ៏ល្អសម្រាប់សុខភាពនោះទេ វាអាចទទួលខុសត្រូវចំពោះកោសិកាក្នុងការប្រឆាំងនឹងភាពចាស់ថែមទៀត។ លើសពីនេះ វាអាចកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងទៅនឹងភាពចាស់ ដូចជា ជំងឺមហារីក និងកំណកឈាមជាដើម៕

ប្រភព: brightside

មតិយោបល់