ព័ត៌មានជាតិ

First News៖ ផ្ទុះរថយន្តមួយគ្រឿងនៅខេត្តបន្ទាយមានជ័យ សម្លាប់មនុស្ស៣នាក់យ៉ាងរន្ធត់!

បន្ទាយមានជ័យ: លោកមេប៉ុស្តិ៍ឬស្សីក្រោក បានប្រាប់Post News ថា មានករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្ស និងរថយន្តខ្ទេចចេញគ្នា​ រហូតមានមនុស្សប្រុស៣នាក់ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ម្តុំព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តដែលផ្ទុះខាងលើនេះ ជាប្រភេទរថយន្តម៉ាកនីសាន់ មួយបាំងកន្លះ បើកបរពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅបាត់ដំបង ហើយចំពោះមូលហេតុនៃការផ្ទុះខាងលើនេះ ផ្តើមចេញពីអ្វីនោះនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងធ្វើការ៕

មតិយោបល់