កំពង់ឆ្នាំងៈ លោកអធិការស្រុកកំពង់ត្រឡាច បានប្រាប់ Post News ថាមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ង៥ព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទួលត្រពាំងបត់ ចម្ងាយពីភូមិចក២គីឡូម៉ែត្រ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សាកសពជនរងគ្រោះមានឈ្មោះ អុឹម កេត ភេទប្រុស អាយុ៤១ឆ្នាំ ហើយបើតាមការសាកសួរពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះតាំងពីល្ងាចមិនដឹងទៅចងកសម្លាប់ខ្លួនតាំងពីម៉ោងប៉ុន្មាននោះទេ អ្វីដែលសំខាន់នោះ គឺជនរងគ្រោះបានកើតមានវិបត្តិផ្លូវចិត្ត ព្រោះម៉ៅការជាងផ្ទះខាត និងជំពាក់លុយគេច្រើនទៀត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង៕
មតិយោបល់