ព័ត៌មានជាតិ

បុរសម្នាក់ មានជំងឺសសៃប្រសាទប្រចាំកាយ ចុះងូតទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់យ៉ាងអាសូរ

ពោធិ៍សាត់ៈ លោកអធិការស្រុកបាកាន បានប្រាប់ Post News ថា មានករណីបុរសម្នាក់ មានជំងឺសសៃប្រសាទប្រចាំកាយ បានចុះងូតទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្រឡាយជាប់ផ្លូវ ស្ថិតក្នុងភូមិតាណេ ឃុំតាណេ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ឡាយ ឡុក ភេទប្រុស អាយុ៧១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ជាមនុស្សដែលមានជំងឺសសៃប្រសាទប្រចាំកាយ ចេះតែកើតមានអាការៈ ញីញ័រជាប្រចាំ ដោយបានចុះងូតទឹកប្រឡាយខាងលើ ខណៈនោះទំនងជាអាការៈរើឡើង ក៏បណ្តាលឲ្យលង់ស្លាប់បែបនេះតែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់