ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៩កញ្ចប់

ភ្នំពេញៈ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀង៩កញ្ចប់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ធ្វើការឃាត់ខណៈកំពុងល្បាតក្នុងមូលដ្ឋាន។ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គន់ ទីន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតមាន លុះមកដល់ចំណុចខាងលើក៏ឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់ ក្បែរចិញ្ចើមផ្លូវ ហើយសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការឆែកឆេរបានឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចក្នុងហោប៉ៅទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំង៩កញ្ចប់នេះពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់ពុំស្គាល់ឈ្មោះក្នុងតម្លៃ១៨ម៉ឺនរៀល។ លុះព្រឹកថ្ងៃទី២ខែឆ្នាំដដែល សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ជួលនៅសង្កាត់ក្រាំងធ្នង់បន្តទៀតតែពុំមានឃើញអ្វីនោះទេ៕

មតិយោបល់