ព័ត៌មានជាតិ

សាហាវហួស! កុមារីអាយុ៣ឆ្នាំម្នាក់ ត្រូវឪពុកតិរិច្ឆានរឹតកនិងខ្សែភ្លើងស្លាប់នៅក្នុងបន្ទប់ជួល

ភ្នំពេញៈ កុមារីម្នាក់ ត្រូវបានម្តាយមីងប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ជួលខណៈដែលត្រឡប់មលពីធ្វើការ ជាករណីឃាតកម្ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ ទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះជួលក្នុងបន្ទប់លេខ១០៩ ផ្លូវបេតុងក្បែរនិងក្រុមហ៊ុនផលិតមី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីម្តាយមីងឈ្មោះ សោភា បានប្រាប់អោយដឹងថា នៅវេលាម៉ោង១២ជាង គាត់បានចេញពីធ្វើការមកផ្ទះបានបើកទ្វារបន្ទប់ ស្រាប់តែឃើញក្មួយស្រីដែលមានអាយុទើបតែ៣ឆ្នាំ ចងកជាប់ជាមួយនិងឆ្នើរសំរាប់ដាក់ទូរទស្សន៍ស្លាប់បាត់ហើយ ក៏បានស្រែកអោយអ្នកក្បែរខាងជួយមកមើលព្រោះខ្លួនពិកាដៃម្ខាង។

ប្រភពពីអ្នកជិតខាងបានអោយដឹងថា នៅពេលដែលឮសំឡេងស្រែកថាអោយជួយផង គាត់បានមកដល់មើលឃើញក្មេងស្រីម្នាក់មានសភាពរឹងទៅហើយហើយគាត់ស្មានតែឆក់ខ្សែភ្លើង គាត់បានលើកឡើងទើបដឹងថាក្មេងស្រីមានខ្សែលីឡុង ពណ៌ខ្មៅ រំជាប់និងក ទើបមានកាភ្ញាក់ផ្អើលកាន់តែខ្លាំងបានរាយការណ៍អោយសម្ថតកិច្ចមូលដ្ឋានចុះមកពនិត្យ។

បើតាមសម្តីពីម្តាយមីងដែលទើបនិងងើបពីសន្លប់បានបន្តអោយដឹងទៀតថានៅប៉ុន្មាន២ថ្ងៃមុនប្តីប្រពន្ធកុមារីរងគ្រោះបានឈ្លោះប្រកែកនិងមានកាចែកផ្លូវគ្នានៅឯស្រុកខេត្តស្វាយរៀង ទើបឪពុកបាននាំកូនស្រីមកភ្នំពេញនៅផ្ទះជួលខាងលើជាមួយម្តាយ តែដោយមករស់នៅទើបតែបាន៣ថ្ងៃទេក៏មានរឿងជាមួយម្តាយអោយគាត់បានស្តីបន្ទោសថាមិចមិនដាំបាយផងគ្រាន់តែរឿងចឹងបានច្របាច់កម្តាយបិះនិងស្លាប់ដោយមានអ្នកជិតខាងជួយ ទើបមិនអីរហូតមកដល់ថ្ងៃកើតហេតុ ដោយកូនគាត់បាននៅជាមួយឪពុកដូចរាល់ដងស្រាប់តែរូបគាត់បានត្រឡប់មកពីធ្វើកាវិញបានបើកទ្វារទៅបានឃើញក្មួយស្រីបានស្លាប់បាត់ហើយចំណែកឪពុកក៏មិននៅទៀត។

សមត្ថកិច្ចបានអោយដឹងថាក្មេងស្រីរងគ្រោះឈ្មោះ សំណាង ចរិយា អាយុ៣ឆ្នាំ ម្តាយឈ្មោះ ហុន អាយុ២២ឆ្នាំ នៅឯស្រុកកំណើតខេត្តស្វាយរៀង ។
ចំណែកឪពុកដែលជាឃាតកសម្លាប់កូនខ្លួនឯង ឈ្មោះ អន សំណាង អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ បានរត់គេចខ្លួនបាត់ស្រមោល៕

https://youtu.be/5L_gA_6mXk4

មតិយោបល់