ទីក្រុង Lanzhou : ការឧបត្ថម្ភនានាជាចាំបាច់ដែលត្រូវការសម្រាប់តំបន់់ដែលបានទទួលរងនូវគ្រោះថ្នាក់រញ្ជួយដីកាលពីថ្ងៃច័ន្ទកំពុងតែបន្ត។
មន្ត្រីរដ្ឋាភិបាលប្រចាំតំបន់មួយរូបបាននិយាយថាតង់ប្រមាណ 14,000 តង់និងកម្រាលដេកជាង 240,000 រួមជាមួយនឹងទឹកក៏ដូចជាថ្នាំសង្កូវនានាដែលបានផ្តល់ទៅឲ្យប្រជាពលរដ្ឋដែលបានទទួលរងការប៉ះពាល់ពីការរញ្ជួយដីលើកនេះ។លោកបានបន្តទៀតថានៅមានរបស់របរជាច្រើនទៀតដែលស្ថិតនៅក្នុងតារាងតម្រូវការចាំបាច់ដូចជាគ្រែម្ហូបអាហារទឹកផឹកម៉ាស៊ីនភ្លើងនិងមួយចំនួនផ្សេងទៀតដែលពួកយើងខ្វះខាតនៅឡើយ។
គួរបញ្ជាក់ថាគ្រោះរញ្ជួយដីដែលមានកម្រិត 6,6 រិចទ័រដែលបានអង្រួនតំបន់ភាគពាយព្យប្រទេសចិនកាលពីព្រឹកថ្ងៃច័ន្ទបានធ្វើឲ្យស្លាប់មនុស្សកើនដល់ 89 នាក់រងរបួស 870 នាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋ 123,000 នាក់ហើយធ្វើឲ្យប្រជាជនក្នុងស្រុកប្រមាណ 31,600 នាក់ទៀតត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅដោយសារតែផ្ទះ 5785 ខ្នងត្រូវបានដួលរលំនិង 73,000 ខ្នងទៀតត្រូវខូចខាតស្ទើរទាំងស្រុង៕
https://i1272.photobucket.com/albums/y389/domneng/Decore/U363P886T1D74267F12DT20130723111532_zps4aef0165.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/U470P886T1D74277F12DT20130723111946_zps4359dbd2.jpg
មតិយោបល់