ព័ត៌មានជាតិ

ហ៊ានណាស់ចែ! ឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីចូលលួចទូរសព្ទគេដល់ក្នុងផ្ទះ

ភ្នំពេញៈ ស្ត្រីម្នាក់ដែលជាជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់បានក្រោយពីបានធ្វើសកម្មភាពចូលផ្ទះលួចទូរសព្ទដៃ៣គ្រឿង ហើយប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសូនី តាមផ្លូវបេតុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភិន សាវរីយ៍ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅមីក្រូហិរញ្ញវត្ថុហ្វាយណាន់ ស្នាក់នៅផ្ទះជួលមានលេខ៩៨ ផ្លូវបេតុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ។ តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហតុដោយរូបពួកគាត់ទាំ២នាក់ មិនបាននៅខាងក្នុងផ្ទះទេបានដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ដោយមានប្អូនម្នាក់ ដែលជាអ្នកនៅក្នុងផ្ទះខណ្ខៈពេលនោះរូបគាត់បានដើរមកផ្ទះវិញស្រាប់តែឃើញនារីម្នាក់បានរត់ចេញពីផ្ទះគាត់ ពេលនោះគាត់បានស្រែកហៅតែមិនឈប់ ហើយបានហៅម៉ូតូឌុបបម្រុងជិះគេចខ្លួន តែចៃដន្យរូបគាត់បានចាប់ជាប់ ហើយស្រែកឲ្យអ្នកជិតខាងជួយ ក៏បានឆែកមើលទៅក្នុងហោប៉ៅ បានឃើញទូរសព្ទចំនួន៣គ្រឿង ដែលជារបសគាត់ រួចគាត់បានរាយការណ៍ឲ្យសម្ថតកិច្ចយកមកប៉ុស្តិ៍។ ចំណែកឯជនសង្ស័យមានឈ្មោះ ម៉ម សុភាព ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទូរសព្ទមានចំនួន៣គ្រឿ ក្នុងនោះម៉ាក iphone 6 plus 2គ្រឿង និងម៉ាក nokia អិនចុចពិល១គ្រឿង។ ក្រោយពីសាកសួរទៅលើជនសង្ស័យហើយបានសាភាពថាខ្លួនពិតជាបានចូលទៅក្នុងផ្ទះលួចពិតមែន។

បចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសុំណុំរឿងបន្តបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/1nPG-2CQcC4

មតិយោបល់