Post News Media ព័ត៌មានជាតិ រថយន្តដឹកក្រុ...

រថយន្តដឹកក្រុមតន្រ្តីដាច់កង់មុខ ក្រឡាប់ធ្លាក់ប្រឡាយ នៅខណ្ឌដង្កោ!..

ភ្នំពេញ: រថយន្តដឹកសម្ភារ:ភ្លេងដាច់កង់ក្រឡាប់ចូលប្រឡាយផ្ងារជើងឡើងលើ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវជាតិលេខ២០A ភូមិប្រធាត្រ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្ដមានឈ្មោះ ចាន់ វិរ: អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបឹងច្រាំ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមសម្តីអ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្ដដឹកសម្ភារ:ភ្លេងដើម្បីទៅលេងនៅស្រុកស្អាង តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងស្ដាំធ្វើឲ្យរថយន្ដរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្ដង តែមិនបណ្ដាលឲ្យរូបគាត់និងអ្នករួមដំណើរ២នាក់ទៀតរងរបួសនោះទេ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ តែដោយមិនប៉ះពាល់ដល់អ្នកដទៃនិងខូចខាតសម្បត្តិសាធារណ:ទើបឲ្យម្ចាស់រថយន្ដហៅរថយន្ដស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕