ព័ត៌មានសុខភាព

ញ៉ាំគ្មានលោះសូម្បីមួយថ្ងៃ តែមិនដឹងថាវាអាចធ្វើឲ្យខ្សោយបេះដូងសោះ

បើយោងតាមការសិក្សាថ្មីៗនេះ ដោយវិទ្យាស្ថានសុខភាពនៃប្រទេស ហ្វាំងឡង់ បានធ្វើការព្រមាណថា ការទទួលទានអំបិលច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺខ្សោយបេះដូង ទ្វេរដង។ ជំងឺខ្សោយបេះដូង អាចកើតមានឡើងនៅពេលដែលបេះដូង មិនអាចបូមឈាមបញ្ចូនទៅកាន់សរីរាង្គនៅក្នុងខ្លួន ដែលបណ្តោលឲ្យកើតមានជំងឺគាំងបេះដូង សម្ពាធឈាមឡើងខ្ពស់ និងជំងឺបេះដូង។

រោគសញ្ញាទូទៅនៃជំងឺខ្សោយបេះដូង រួមមាន ដកដង្ហើមខ្លី គ្មានកម្លាំងកំហែង ហើមកជើង និងជើង។

ជំងឺខ្សោយបេះដូង ពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត ហើយប្រសិនបើអ្នកបានព្យាបាលឲ្យទាន់ពេលវេលាទេ វាអាចណ្តោលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយថែមទាំងអាចគំរាមកំហែងដល់ជីវិតថែមទៀត។

បន្ទាប់ពីការសិក្សាទៅលើមនុស្សជាង ៤០០០នាក់ នៅក្នុងរយៈពេល ១២ឆ្នាំ បង្ហាញញថា អ្នកដែលទទួលទានអំបិលច្រើនពេក អាចប្រឈមនឹងជំងឺសម្ពាធឈាម ជំងឺដាច់សរសៃឈាមបេះដូង និងដាច់សរសៃឈាមបេះដូង។

លោកសាស្ត្រាចារ្យ ekkaJousilahti បានបន្ថែមទៀតថា ការទទួលទានអំបិលច្រើនជាង១៣,៧ក្រាមក្នុងមួយថ្ងៃ ឱកាសនៃការកើតជំងឺខ្សោយបេះដូង កើនឡើងទ្វេរដង។ ហេតុនេះ អ្នកមិនគួរទទួលទានអំបិលច្រើនជាង៦ក្រោម ឬស្មើនឹង១ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃឡើយ៕

ប្រភពៈ soha

មតិយោបល់