ព័ត៌មានជាតិ

ក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០៥ នាក់ ត្រូវសមត្ថកិច្ច ឆ្មក់បង្ក្រាប និងធ្វើការឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការវាយឆ្មក់បង្ក្រាប និងឃាត់ខ្លួនបន្ទាប់ពីពួកគេ បានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បាបធ្វើទ្បើងកាលពីវេលម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២ ខែសីកញ្ញា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ហម ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២ឈ្មោះ ឡឹក លីហួរ ហៅបុល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ទី៣ឈ្មោះ ធូ ច័ន្ទរតនៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស, ទី៤ឈ្មោះ អៀង ផន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ទាំង៤នាក់នេះ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី៥ឈ្មោះ សុខ ប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា លោកអនុសេនីយ៍ឯក សុខ សុផល បានប្រាប់ឲ្យដឹងថា មុននិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់នេះ គឺបន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនចំនួន៣កញ្ចប់ ដាវ២ដើម ដែកទីបមូល១ដើម ដាវ២ដើម ដែកទីបមូល១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់