ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ដែល​មាន​ជម្ងឺ​ធ្ងន់​ព្យាបាល​ពេទ្យ​អស់​លទ្ធភាព បានដាក់​ជំនឿ​ទៅលើ​គ្រូខ្មែរ​ដែលមាន​បារមី​

ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ធ្ងន់ៗ​ព្យាបាល​ពេទ្យ​អស់​លទ្ធភាព​នាំ​គ្នា​ផ្អើល​ទៅ​រក​គ្រូ​ខ្មែរ​ដែល​បាន​បោះ​ទីតាំង​នៅ​ចំនុច​គី​ឡូ​១២​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​ភូមិ​រាជានុកូល
សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង កំពុង​ព្យាបាល ជំងឺ​ដោយ​យក​ប្រាក់​តិចតួច សំរាប់​ទទួល​បាយ​មួយថ្ងៃ​បី​ពេល និង​បាន ប្រើ​ដើម​រុក្ខជាតិ​ជា​ឧស​ថយ​កមក​ដាំ​ផឹក​ឬ​បុក​បញ្ចូល​គ្នា​យក​មក​រឹត​ឬ​ដាក់​ស្អំ​ពីលើ​កន្លែង​ឈឺ​។

​លោកស្រី​សុខា​អាយុ​៤៣​ឆ្នាំ​មក​ពី​ស្រុក​សៀម​ប៉ាង​តំណាងឲ្យ​អ្នក​ជំងឺ​ប្រមាណ​ជិត​១០០ នាក់​បាន​ប្រាប់ថា​៖​លោកស្រី​ក៏​ដូចជា​អ្នកជំងឺ​ផ្សេងៗ ម្នាក់ៗ​ឈឺ​សុទ្ធសឹងតែ​ពេទ្យ​លែង​មើល​ទៅ​ហើយ ទើប​ងាក​មក​រក​គ្រូខ្មែរ​ឲ្យជួយ​ព្យាបាល​វិញ​។​

​លោកស្រី​បញ្ជាក់​ថា​៖​ជំងឺ​ភាគច្រើន ធំ​ពោះ ក្តៅ​ក្នុង​ទ្រូង ឈឺ​ដើរ​មិន​រួច ស្លាប់​មួយ​ចំហៀង​ខ្លួន ជំងឺ​ឈឺរាំរ៉ៃ​ជាច្រើន​ឆ្នាំ ហើយ​គ្រូ​ទទួល​ព្យាបាល​ទៅ​ឃើញ​ថា​៖​បាន​ធួរ​ស្រាល​និង​ខ្លះទៀត​ជា​សះស្បើយ​ទៅផ្ទះ​វិញ​ក៏មាន តែ​ជំងឺ​ខ្លះ​ក៏​មិនអាច​ជា​ដែរ​។​

​លោក គង់ សំអាត អាយុ​៥៦​ឆ្នាំ​គ្រូខ្មែរ​មកពី​ខេត្ត​កំពង់ស្ពី​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង​បាន​អះអាង​ថា​៖​លោក​ពី​នាក់​ប្តី​ប្រពន្ធ​មាន​បារមី នាំឲ្យ​មក​ព្យាបាល​មនុស្ស​លោក នៅ​ប៉ែក​ភូមិភាគ​ឥ​សាន្ត ដោយសា​ប្រពន្ធ​របស់​លោក​នៅ​ផ្ទះ មិន​បាន​ចេះ​តែ​ឈឺ​ពេក ដោយសា​ប្រពន្ធ​ខ្ញុំ​នេះ ចេះ​តែ​ឆ្គួត ចេះ​តែ​ភ្លើ ចេះ​តែ​រត់​ហើយ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​នេះ មិនមែន​កំណត់​ធ្វើ​ជា​អាជីព​ទេ គេ​អោយ​តែ​៨​ខែ​ឬ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​មើល​គេ​ជា​ដល់​ខ្លួនឯង គាត់​ហ្នឹង​ទៅផ្ទះ​វិញ ហើយ​សុទ្ធតែ​ជម្ងឺ​ពេទ្យ​លែង​មើល មិនដឹង​ធ្វើ​ម៉េច​បើ​យើង​មើលទៅ​ចេះ​តែ​កប​។​
លោក សរ ដា​ណេ នៅ​ភូមិ​អូរ​កណ្តៀរ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​បាន​អះអាងថា​៖​ប្រពន្ធ​របស់​ខ្លួន​ឈឺ​យក​ទៅឲ្យ​ពេទ្យ​មើល​បាន​បី​ថ្ងៃ​ពេទ្យ​បញ្ជារ​ឲ្យ​ដឹកយក​ទៅ​វៀតណាម​ហើយ​ដោយសារ​អត់លុយ​នោះ​ទើប​មក​រក​គ្រូខ្មែរ​បានជា​ឬថា​ជីវិត​មិន​អស់​ក៏​បាន ទើបតែ​ឈឺ​បី​ថ្ងៃ ហើយ​យក​ទៅ​ពេទ្យ​បី​ថ្ងៃ​ពេទ្យ​ថា​អស់​លទ្ធភាព ខ្ញុំ​ក៏​មក​គ្រូខ្មែរ មិន​ថា​តែ​ខ្ញុំ​ទេ មាន​អ្នក​ជម្ងឺៗ​ជាច្រើន​ខ្លះ​អស់​លុយ ពេទ្យ​លែង​មើល សុ​ទ​តែ​ជម្ងឺៗ​ធ្ងន់ៗ​ខ្លះ​បាន​ជា​ត្រឡប់ទៅផ្ទះ​វិញ និង​ខ្លះ​កំពុង​សំរាក​ព្យាបាល ពួកគាត់​សូម​អរគុណ ចំពោះ​អំពើ​ល្អ​របស់​លោក​គ្រូ​ដែល​គាត់​បាន​ជួយ​សង្គ្រោះ​មនុស្សលោក និង​បាន​ជួយ​បាយទឹក​ក្នុង​មួយ​ថ្ងៃ​បី​ដង​។​

​សូមបញ្ជាក់​ថា​៖​សកម្មភាព​ផ្អើល​ឈូរ​ឆ​នេះ​ត្រូវបាន​មន្ទីរ​សុខាភិបាល​ចាត់​មន្ទ្រី​របស់​ខ្លួន សហការ​ជាមួយ​សមត្ថកិច្ច​ទៅ​ពិនិត្យ​មើល​ផងដែរ ដើម្បី​ឲ្យដឹងថា​គ្រូខ្មែ​រនេះ​ពិតជា​ជួយ​ប្រជាពលរដ្ឋ​ឬ​ក៏​ប្រើ​ល្បិច​បោកប្រាស់​តែ​បើ​សក្តិ​សិទ្ធ​មែន​នោះ​សូម​ឲ្យ​គ្រូ​បុរាណ​នេះ​សុំ​ច្បាប់​ពី​ស្ថាបន​ពាក់​ពន្ធ័​និង​អាជ្ញាធរ​មូលដ្ឋានរៀប​ចំ​ទីកន្លែង​ឲ្យបាន​ត្រឹមត្រូវ​ក្នុង​ការជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​៕

2014-11-02_080509
2014-11-02_080546

2014-11-02_080452

មតិយោបល់