ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសវ័យចំណាស់០២នាក់ ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀន

បាត់ដំបង: កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ពីរនាក់ ពីបទរក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិអូរពេជ្យចិន្ដា ឃុំពេជ្យចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យទាំងពីរ ទី១ឈ្មោះ រឹម អ៊ល ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិឃុំខាងលើ។ ចំណែកទី២ ឈ្មោះ ភីម ស៊ុក ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើចំការរស់នៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ ប្រភេទ( WY) ចំនួន១១៣គ្រាប់, ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ សង្ស័យជាសាធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់