ខ្សែប្រយុទ្ធជើងចាស់ Carlos Tevez បានត្រលប់ទៅប្រទេសចិនវិញក្រោយពីបានជាសះស្បើយពីរបួសកំភួនជើង បន្ទាប់ពីសម្រាកព្យាបាលនៅអាហ្សង់ទីន នេះបើតាមសារព័ត៌មាន South China Morning Post ។
ក្លិប Shanghai Shenhua បានបញ្ជាក់កាលពីថ្ងៃអង្គារ៍ ថាខ្សែប្រយុទ្ធអាហ្សង់ទីន ត្រូវបានត្រឡប់មកហ្វឹកហាត់វិញជាមួយក្រុមវិញហើយ។ ទោះជាយ៉ាងណាក៏ដោយអតីតកីឡាករជម្រើសជាតិអាហ្សង់ទីននេះ បានតស៊ូដើម្បីបំពេញតាមការរំពឹងទុករបស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ទោះត្រូវអ្នកគាំទ្រនៅប្រទេសចិនមិនពេញចិត្តក៏ដោយ Tevez រកបានប្រាក់ខែប្រចាំសប្តាហ៍ ៧៣០ ពាន់អឺរ៉ូ។
សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធវ័យជ្រេរូបនេះ ទើបតែស៊ុតបញ្ចូលទីបានត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១១ ប្រកួត ក្នុងស្រុកសម្រាប់ក្លិប Shanghai Shenhua នៅរដូវកាលនេះ ៕
មតិយោបល់