ព័ត៌មានជាតិ

Update៖ ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធម៍

បាត់ដំបង: នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានករណីមនុស្សលង់ទឹកប្រឡាយ បណ្ដាលឲ្យស្លាប់ នៅត្រង់ចំនុចត្រង់ប្រឡាយទឹកត្រង់ប្រសាទឯកភ្នំក្និង ក្រុមទី១៣ ភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ប៉ាង ពីរ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់ឈ្មោះ លី សាលីន អាយុ៤២ឆ្នាំ ដែលត្រូវជាម្ដាយរបស់សព គាត់បានប្រាប់ថា កូនប្រុសរបស់គាត់មានជំងឺប្រចាំកាយ តាំងពីអាយុ៨ខែមកម្លេះ គឺជាមនុស្សមានសតិមិនគ្រប់ ហើយមានជំងឺប្រកាច់រហូតមកដល់សព្វថ្ងៃនេះ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា សភាពសាកសពស្ថិតនៅក្នុងសំលៀកបំពាក់ ស្លៀកខោខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ក្រោយពីការពិនិត្យរួច ក៏បានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់