ព័ត៌មានជាតិ

អធិការរងស្រុកទ្រាំង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

តាកែវ: នៅថ្ងៃពុធ ១៤រោចខែផល្គុនឆ្នាំចសំរឹទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចន្លោះគីឡូម៉ែត្រទី៨៦-៨៧ រវាងរថយន្តកាម៉ារីបាឡែន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បុកនិងម៉ូតូហុងដា សេ១២៥ បណ្ដាលឲ្យស្លាប់បុរសម្នាក់។

ជ​នរងគ្រោះអ្នកបើកម៉ូតូឈ្មោះ សៅ ស៊ីន ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ នគរបាល (អធិការរងស្រុកទ្រាំង) ស្លាប់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លូនបាត់។

ក្រោយកើតហេតុវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវកម្លាំងជំនាញ យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីរងចាំំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់