ព័ត៌មានជាតិ

First News៖ បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តបុកទាំងព្រឹក រងរបួសធ្ងន់ រួចបើករត់បាត់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនចំណីសត្វមួយកន្លែង ជិះម៉ូតូត្រូវបានរថយន្តមិនចាំម៉ាក បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលនិងបាក់ជើង ត្រូវបានគេបញ្ជូនតាមរម៉កកង់បី ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់