ព័ត៌មានជាតិ

សូមជួយចែករំលែកបន្តផង! លោកយាយម្នាក់បាត់ពីផ្ទះជិត៣ខែ កូនស្រីកាន់រូបថតដើរស្វែងរកតែមិនឃើញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ យោងតាមសេចក្តីរាយកាណ៍ព័ត៌មានផ្ទាល់ពីក្រុមការងារ នៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា មានកូនស្រីម្នាក់ឈ្មោះ យុំ ដែលបានបាត់ម្តាយរបស់ខ្លួនមានឈ្មោះ អែល យ៉ា អាយុ៦១ ឆ្នាំ មានស្រុកកំណើត នៅឯស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបាត់ម្តាយតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ ហើយរហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ រកមិនទាន់ឃើញនៅឡើយទេ ។

បើបងប្អូនបានឃើញដូចភិនភាគ ដែលក្រុមការងារកំពុងធ្វើការផ្សាយផ្ទាល់នេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ 031 487 64 30 / 097 305 16 96 សូមអរគុណ ៕

មតិយោបល់