មនុស្សជាច្រើនមិនដឹងថា ហេតុអ្វីបានជាការទទួលទានទឹកក្តៅឧណ្ឌៗ ល្អប្រសើរជាងការទទួលទានទឹកត្រជាក់នោះឡើយ។ បើយោងតាមគេហទំព័រ myfitmagazine បានចុះផ្សាយថា ទឹកក្តៅអាចជួយឲ្យស្បែកមានពេលសម្រាកគ្រប់គ្រាន់ និងបើករន្ធញើសផងដែរ។ ខណៈដែរទឹកត្រជាក់អាចបង្រួម និងបិទរន្ធញើស ដែលធ្វើឲ្យជាតិពុលជាច្រើនត្រូវរាំងស្ទះនៅក្នុងរាងកាយ។
តើទឹកកកអាចប៉ះពាល់អ្វីខ្លះដល់រាងកាយ?
- រាងកាយរបស់យើងត្រូវការថាមពលច្រើនដើម្បីគ្រប់គ្រងសីតុណ្ហភាព ហើយជំនួសមកវិញតាមរយៈការស្រូបយកសារធាតុចិញ្ចឹម។ ប៉ុន្តែ ប្រសិនបើអ្នកទម្លាប់ផឹកទឹកកក អាចធ្វើឲ្យបាត់បង់ជាតិទឹកនៅក្នុងខ្លួន។
- ទឹកកក អាចធ្វើឲ្យពិបាកក្នុងការរំលាយអាហារ ធ្វើឲ្យរួញសរសៃឈាម និងធ្វើឲ្យខ្សោះជាតិទឹក។
- នៅពេលដែលអ្នកផឹកទឹកកក ខណៈដែលទទួលទានអាហារ សីតុណ្ហភាពត្រជាក់នឹងធ្វើឲ្យកកខ្លាញ់ពីចំណីអាហារដែលអ្នកទទួលទាន ហើយរាងកាយរបស់នឹងមិនអាចរំលាយជាតិខ្លាញ់បានត្រឹមត្រូវឡើយ។
- ប្រសិនបើអ្នកចូលចិត្តផឹកទឹកកក បន្ទាប់ពីទទួលទានអាហារ រាងកាយនឹងបង្កើនជាតិរំអិលកាន់តែច្រើន ដែលមានឥទ្ធិពលទៅលើមុខងារនៃប្រព័ន្ធប្រព័ន្ធភាពស៊ាំ។ ដូច្នេះ អ្នកមានឱកាសខ្ពស់ក្នុងការចាប់ផ្តើមផ្តាសាយ និងកើតជំងឺផ្សេងៗ។
មនុស្សមួយចំនួនគិតថា ទឹកត្រជាក់មានអត្ថប្រយោជន៍ក្នុងការដុតបំផ្លាញ់កាឡូរី តែផ្ទុយទៅវិញ វាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការកាន់តែខ្លាំង។ ហេតុនេះ អ្នកគួរតែដុតបំផ្លាញ់កាឡូរីតាមវិធីសាស្ត្រផ្សេង ដែលមិនប៉ះពាល់ដល់មុខងារសំខាន់ៗនៅក្នុងខ្លួន៕
មតិយោបល់