ភ្នំពេញៈ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង២ និង៤៥នាទី រសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F5) ដើម្បីឲ្យក្រុមការងារធ្វើការប៉ុងលីងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចូលប៉ុស្តិ៍ថ្មី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ១.ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨និងផ្លូវ៣៣០ ភូមិទួលគោក និងភូមិទួលសង្កែ សង្កាត់ទួលសង្កែ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ២. ផ្លូវ៥៩៨ ភូមិឃ្មួញ និងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀល៕
ព័ត៌មានជាតិ
មតិយោបល់