ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ២គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង២០នាទី នៅចំណុចលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១៩និង២០ ស្ថិតក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័តម៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-9341 បើកបរដោយឈ្មោះ ម៉ុន ស៊ិនហៀ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិព្រៃឃ្លែ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដែលបើកមកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FD-9438 អ្នកបើបរមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដែលបើបរមកពីទិសខាងកើត បណ្តាលឲ្យរងរបួស និងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានបុកម៉ូតូស្រ្តីរងគ្រោះនោះហើយ រថយន្តបង្កនោះក៏បានរេចង្កូតទៅកៀរជាមួយនឹងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បើកបរដោយឈ្មោះយៀល ចាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិរវាង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត របួសស្រាល បើកបរពីទិសខាងលិច។

ក្រោយពេលកើតហេតុ រថយន្តបានបើកគេញចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចយើងដេញស្ទាក់ចាប់បាន រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។

បច្ចប្បន្នជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដូនកែវ តែជាអកុសលជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យបាត់ទៅហើយ។ រីឯរយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរសារាយ ដើម្បីកសាងសំណុំរឿង និងរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់