បច្ចុប្បន្ននេះដែរ ការប្រមាញ់នៅក្នុងប្រទេសអាហ្រ្វិកកាន់តែកើនឡើង ជាបន្តបន្ទាប់ឥតឈប់ឈរ។បើទោះបីជាមានច្បាប់ជាច្រើន បានជូនដំណឹងចំពោះការប្រមាញ់សត្វខុសនឹងច្បាប់ ជាពិសេសការប្រមាញ់ប្រភេទសត្វកម្រ ក៏ប៉ុន្តែចំនួនសត្វដំរីក៏ត្រូវបានសម្លាប់លូតលាស់យ៉ាងឆាប់រហ័សក្នុងទ្វីបមួយនេះដែរ។
នៅក្នុងឆ្នាំ ២០១៣ ក្នុងទ្វីបអាហ្រ្វិក មានសត្វដំរីច្រើនជាង ២២០០០ ក្បាល ត្រូវបានសម្លាប់ ដែលជាប្រភេទប្រមាញ់ខុសច្បាប់ ដើម្បីយកភ្លុកដំរី។ភ្លុកដំរីត្រូវបានអ្នកប្រមាញ់ខុសច្បាប់ឥតខួរនោះ បាននាំយកចេញទៅលក់នៅក្នុងប្រទេសចិន និងអាស៊ីផ្សេងៗទៀត ដើម្បីឆ្លាក់រូបចេញជារូបចម្លាក់ដ៏ល្អប្រណីតនឹងមានតម្លៃថ្លៃៗ ភ្លុកដំរីធំមួយ ត្រូវបានលក់ក្នុងតម្លៃ ៦០០០ ដុល្លារ ។
ជាមួយនឹងកំណើនប្រមាញ់សត្វដំរីយ៉ាងឆាប់រហ័សនេះដែរ ដំរីកំពុងងាកទៅរកចំណុចជិតផុតពូជមិនខុសពីសត្វដទៃ ក្នុងរយៈពេល ប៉ុន្មានឆ្នាំទៅខាងមុខ ខណៈដែលឧទ្យានមួយចំនួន បានអនុញ្ញាតិឲ្យអ្នកមានធ្វើការប្រមាញ់សត្វដំរី ។ ក្នុងនោះដែរមានប្រទេស អាហ្វ្រិកខាងត្បូង កេនយ៉ា តង់ហ្សានី ត្រូវបានអនុញ្ញាតឲ្យប្រមាញ់សត្វដំរីពិការ និងចាស់ តែត្រូវចំណាយ ពី ៥០ ០០០ ដុល្លារ ទើបអាចប្រមាញ់បាន៕
មតិយោបល់