ព័ត៌មានសុខភាព

អាហារ២ប្រភេទ ដែលអ្នកមិនគួរទទួលទានក្នុងពេលតែមួយ

យើងគ្រប់គ្នាដឹងហើយថា ដើម្បីឲ្យមានសុខភាពល្អត្រូវពឹងផ្អែកទៅលើការបរិភោគរបបអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់។ ក៏ប៉ុន្តែ ប្រភេទអាហារខ្លះអ្នកមិនត្រូវបរិភោគក្នុងពេលដំណោលគ្នានោះឡើយ ព្រោះវាអាចបង្កឲ្យមានបញ្ហាផ្សេងៗដល់សុខភាព។ ខាងក្រោមនេះ គឺជាអាហារ២ប្រភេទ ដែលអ្នកគួរតែជៀសវាងទទួលទានក្នុងពេលតែមួយ៖

ស៊ុត និងសាច់ជ្រូកបីជាន់
ថ្វីត្បិតតែអាហារទាំងពីរមុខនេះសម្បូរប្រូតេអ៊ីនក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាមិនល្អសម្រាប់សុខភាពរបស់យើងនោះឡើយ ព្រោះរាងកាយរបស់យើងត្រូវការចំណាយថាមពលច្រើនក្នុងការរំលាយពួកវា។

ហេតុនេះ អ្នកអាចជំនួសសាច់ជ្រូកបីជាន់ដោយប្រើប៉េងប៉ោះវិញ ព្រោះវាមានសមត្ថភាពអាចរំលាយសារធាតុ សូលុយស្យុង នៅក្នុងស៊ុតបាន។ លើសពីនេះទៅទៀតសារធាតុ លីកូពីន នៅក្នុងផ្លែប៉េងប៉ោះ ជួយថែទាំងសុខភាពឲ្យកាន់តែល្អប្រសើរ នៅពេលដែលវាត្រូវបានផ្សំជាមួយវីតាមីនពីស៊ុតពណ៌លឿង។

នំភីហ្សា និងទឹកក្រូចសូដា
ការរួមបញ្ចូលគ្នានៃជាតិស្ករ ប្រូតេអ៊ីន និងម្សៅ ធ្វើឲ្យរាងកាយត្រូវចំណាយពេល និងថាមពលច្រើនក្នុងការរំលាយអាហារ។ ជាតិស្ករនៅក្នុងទឹកក្រូចសូដា អាចធ្វើឲ្យដំណើរការនៃក្រពះចុះខ្សោយ ដែលអាចបណ្តោលឲ្យមានការឡើងទម្ងន់ និងហើមពោះ។ លើសពីនេះទៅទៀត ជាតិស្ករជាតិស្ករមិនអាចចូលទៅដល់ពោះវៀននោះទេ ព្រោះវាត្រូវបានរំលាយត្រឹមក្រពះ។ ការរួមបញ្ចូលគ្នានៃអាហារទាំងពីរប្រភេទនេះ អាចនាំឲ្យមានបញ្ហាក្រពះ ប្រសិនបើអ្នកញ៉ាំញឹកញាប់ពេក។

ជម្រើសដ៏ល្អបំផុត រាល់អាហារដែលមានជាតិស្ករខ្ពស់ អ្នកគួរតែញ៉ាំឲ្យបាន ១ម៉ោង ទៅ១ម៉ោងកន្លះ មុននឹងទទួលទាននំភីហ្សា៕

ប្រភពៈ brightside

មតិយោបល់