(ខូឡូរ៉ាដូ)៖ មនុស្សយ៉ាងហោច៦នាក់ ក្នុងនោះរួមមានមន្ត្រីប៉ូលិម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់នៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុងប៊ូលឌ័រ (Boulder) នៃរដ្ឋខូឡូរ៉ាដូ Colorado សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។
ភ្លាមៗមិនទាន់មានការបញ្ជាក់ពីចេតនា ឬមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនៅឡើយនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យម្នាក់ត្រូវ បានចាប់ខ្លួន។ ការបាញ់ប្រហារនេះគឺជាការបាញ់ប្រហារយ៉ាងរង្គាលជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពី
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាស្ត្រីអាមេរិកមានដើមកំណើតអាស៊ី ក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចចចៀ។
ការបាញ់ប្រហារទាំង២ករណីខាងលើ បានកើតឡើងនៅចំពេលចរន្តនៃអំពើហិង្សាប្រឆាំងពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី កំពុងកើនឡើងខ្លាំង នៅក្នុងសហរដ្ឋអាមេរិក។
ប្រភព៖ CNN (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១)
មតិយោបល់