ព័ត៌មានជាតិ

អ្នកនៅទួលស្វាយព្រៃ២ នឹងមានភ្លើងប្រើវិញនៅម៉ោង៧យប់នេះវិញហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីកម្ពុជានៅបន្ទប់ភ្លើងលេខ479-F2 មូលហេតុដោយសារមានកំហូចកាបខ្សែបណ្ដាញតង់ស្យុងទាប(LV) ក្រោមដី ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការបណ្ដែតខ្សែបណ្ដាញតង់ស្យុងទាប(LV) អាកាស ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៧យប់៕

មតិយោបល់