កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ អាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅម៉ោង០៨និង៣០នាទីមានករណីអំពើលួច(ម៉ូតូ)នៅចំណុចស្ថិតក្នុងផ្សារកាច់ជ្រុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អាន បុណ្យ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅសង្កាត់កើតហេតុ មុខរបរលក់កាហ្វេ។
ជនសង្ស័យឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១–កូនសោរម៉ូតូចំនួន៣(របស់ជនសង្ស័យ)។
២–ម៉ូតូមួយគ្រឿងម៉ាកHoda cub 90 ពណ៌ទឹកប្រាក់ ស្លាកលេខ បាត់ដំបង ១A៤៧៦២(របស់ជនរងគ្រោះ)។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខបន្ទប់ជួល ពេលនោះក៏ស្រាប់តែជនសង្ស័យបានយកកូនសោរបស់ខ្លួន ចាក់សោម៉ូតូរបស់ជនរងគ្រោះត្រូវហើយជិះរត់មកដល់មុខការ៉ាស់សាំង មុខហាងសូភី ក៏ស្រាប់តែជនរងគ្រោះមកទាន់ ហើយចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង។
តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថាគាត់ជាជនទុរគត គ្មានញាតិសណ្តាន ទើបបានជាលួចម៉ូតូរបស់ជនរងគ្រោះគ្រាន់ទុករត់ម៉ូតូឌុបចិញ្ចឹមជីវិត តែទើបតែលួចលើកទី១នេះទេ ហើយក៏ត្រូវម្ចាស់គេទាន់នៅពេលគាត់ជិះចុះជិះឡើងដើម្បីរត់ម៉ូតូឌុប។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងអនុវត្ដតាមនីតិវីធី ។
មតិយោបល់