Post News Media ព័ត៌មានជាតិ ជនជាតិចិនម្នា...

ជនជាតិចិនម្នាក់ ដេកស្លាប់លើឥដ្ឋ ក្នុងបន្ទប់សិប្បកម្មបោកគួកសំលៀកបំពាក់ ដោយសារគាំងបេះដូង

កណ្តាល: ជនជាតិចិនម្នាក់ ដេកស្លាប់លើឥដ្ឋ ក្នុងបន្ទប់សិប្បកម្មបោកគួកសំលៀកបំពាក់ ដោយសារគាំងបេះដូង កាលពីវេលាម៉ោង១០ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំនុចក្នុងរោងសិប្បកម្មបោកគួកសំលៀកបំពាក់របស់ឈ្មោះ Lai jian Zhu ភេទប្រុស ជនជាតិចិន (មិនទាន់ដំណើការ) ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

សពជនរងគ្រោះឈ្មោះ LIN WEIJIAN ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ផុតសុពលភាពថ្ងៃ១២ ខែមីនា ឆ្នាំ២០២៨ ទិដ្ឋាការលេខEI01499257 ផុតសុពលភាពថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មុខរបរជាកម្មករ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទី ឈ្មោះ Jian xijiu ភេទប្រុស ឆ្នាំកំណើត ១៩៦៣ ជាមេការសិប្បកម្មជាមួយជនរងគ្រោះ បាននាំគ្នាធ្វើម្ហូបហូបបាយ ។ ពេលកំពុងធ្វើនោះ ជនរងគ្រោះបានដើរទៅបន្ទប់ធ្វើការបាត់ប្រហែល០១ម៉ោងជាង ពេលធ្វើម្ហូបរួច ឈ្មោះ Jian xijiu ក៏បានដើរទៅរកជនរងគ្រោះហូបបាយ បើកទ្វារបន្ទប់ក៏ប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅលើកំរាលឥដ្ឋក្នុងបន្ទប់ធ្វើការ ហើយក៏បានឲ្យអ្នកបកប្រែរាយការណ៍ទៅសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណ:កម្មការពិនិង្យសាកសពពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង ហើយសពបានប្រគល់ឲ្យទៅលោក Jian xiju មេការ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ភ្នំពេញ រង់ចាំសាច់ញាតិមកពីប្រទេសចិនទទួលយក៕

Loading...