ព័ត៌មានជាតិ

ចេញពីផឹកបើកម៉ូតូកង់បីទៅបុករថយន្តគេចតទុកចោល បណ្តាលឲ្យរងរបួសធ្ងន់នៅផ្សារដើមថ្កូវ

ភ្នំពេញ: បុរសម្នាក់បានរងរបួសបែកមុខមាត់ និងក្បាលហូរឈាមស្រោចពេញខ្លួន ខណ:ដែលទើបតែចេញពីផឹកជាមួយនិងមិត្តភក្តិ ហើយស្រវឹងស្រាយ៉ាងជោកជាំបើកម៉ូតូរ៉ឺម៉កកង់បីទៅបុកនឹងរថយន្តមួយគ្រឿងដែលគេចទុកចោលនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចតាមបណ្តោយផ្លូវលេខ ២៧១ ក្នុសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

បុរសរងគ្រោះមានឈ្មោះ សេង ចិត្រា អាយុ ២១ឆ្នាំ មានទីលំនៅម្តុំបឹងទំពុន ខណ្ឌមានជ័យ។ មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងរបស់មិត្តភក្តិជិះទៅរកញ៉ាំគុយទាវ ដោយក្នុងសភាពស្រវឹងស្រាយ៉ាងជោកជាំតែម្នាក់ឯង លុះមលដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ដែលគេចតទុកចោលពេញទំហឹង បណ្តាលឲ្យដួលបែកមុខមាត់ និងក្បាលហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ ដោយមិនចង់មានរឿងវែងឆ្ងាយម្ចាស់រថយន្តខាងលើបានបើករថយន្តចេញទៅដោយមិនទារសំណងអ្វីឡើយ ចំណែកឯបុរសរងគ្រោះខាងលើត្រូវបានកម្លាំងមានសម្ថកិច្ចហៅរថយន្តសមុយឱ្យមកដឹកយកទៅសង្គ្រោះ និងម៉ូតូរ៉ម៉កកង់បីត្រូវបានម្ចាស់មកទទួលយកទៅវិញផងដែរ៕

មតិយោបល់