បើទោះបីជា ក្រុមហ៊ុន Microsoft មិនទាន់ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 10 ជាផ្លួវការក្ដី ប៉ុន្តែគិតចាប់ពីថ្ងៃប្រកាសបង្ហាញ មកដល់ថ្ងៃនេះ ចំនួនអ្នកសាកល្បងប្រើ Windows 10 បានកើនឡើងដល់ ១,៥លាននាក់។
Microsoft បានប្រកាសនៅលើប្លក់ផ្ទាល់ខ្លួនថា អ្នកប្រើ Windows 10 ប្រចាំថ្ងៃមានចំនួន ៤៥០.០០០នាក់ ខណៈដែលចំនួនអ្នកប្រើសរុប ១,៥លាននាក់។ គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ ២០១៤ កន្លងទៅនេះ ចំនួនអ្នកប្រើ Windows 10 មានត្រឹមតែ ១លាននាក់៕
ព័ត៌មានជាតិ
មតិយោបល់