ព័ត៌មានកីឡា

ចប់ការប្រកួត កម្ពុជា បរាជ័យក្នុងទឹកដី ១ទល់២ វៀតណាម

ចប់ការប្រកួតនៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលបរាជ័យនៅក្នុងទឹកដីរបស់ខ្លួនក្រោមថ្វៃជើង ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដោយលទ្ធផល ១ទល់២ ក្នុងជំនួបទី៣ វគ្គជម្រុះ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup 2019។

នៅក្នុងដើមវគ្គទី១ ក្រុមភ្ញៀវបាននាំមុខមុខ ដោយប្រធានក្រុម Van Quyet Nguyen នៅនាទីទី ៤ ប៉ុន្តែឈានដល់នាទីទី ១០ ក្រុមម្ចាស់ផ្ទះកម្ពុជា បានរកគ្រាប់បាល់តាមស្មើមកវិញ បន្ទាប់ពីកីឡាករ ទិត្យ ឌីណា បញ្ជូនបាល់បានយ៉ាងល្អទៅឲ្យទៅ កីឡាករដែលលេងនៅក្រៅប្រទេស ចាន់ វឌ្ឃនាកា ឈានចូលមកដល់វគ្គទី២ ក្រុមវៀតណាម រកគ្រាប់បាល់ជ័យជម្នះបាន ដោយកីឡាករ Hai Nguyen Quang នៅនាទីទី ៨១៕

ដូច្នេះចប់ការប្រកួតនាពហុកីឡដ្ឋានជាតិ ក្រុមវៀតណាម ទទួលបាន ៣ពិន្ទុ បន្ថែមទៀត៕

មតិយោបល់