ព័ត៌មានជាតិ

ប្រទះឃើញសពស្រ្តីម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម!

កោះកុងៈ លោកអធិការស្រុកបុទមសាគរ បានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពស្រ្តីម្នាក់ អាយុ៤៦ឆ្នាំ ដេកស្លាប់ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនៅវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រលាន ឃុំកណ្តុរ ស្រុកបុទមសាគរ ខេត្តកោះកុង។ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យភ្លាមៗផងដែរ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់