ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ប្ដេជ្ញារួមគ្នាអនុវត្តយន្ដការ (៦១០រៀល) លើការងារតបណ្ដាញភ្លើង-ទឹក ជូនអ្នកជួលបន្ទប់ របស់កម្មករ-កម្មការនី ដោយបានសហការ ជាមួយអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីពង្រឹង និងជំរុញយន្ដការនេះ។
អគ្គិសនីកម្ពុជាបានអនុវត្តជំហានទី១ក្នុងការតភ្ជាប់ចរន្ដជូនកម្មករ-កម្មការនីដែលជួលផ្ទះជួលបន្ទប់ក្នុងខណ្ឌអត្ថិភាព៣គឺខណ្ឌ ឬស្សីកែវ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ជាលទ្ធផលគិតចាប់ពីថ្ងៃទី២៩ ខែមករា មកដល់ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានតភ្ជាប់បណ្ដាញចរន្ដជូនបន្ទប់ជួលបាន ប្រមាណ ជាង ៤ពាន់បន្ទប់ហើយ។
ចំពោះយន្ដការនេះតំណាងសហជីពជាច្រើន ក៏បានគាំទ្រ ថ្លែងអំណរគុណ និងមានសេចក្ដីក្រៃលែងចំពោះគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជានូវយន្ដការ ៦១០រៀល/kwh ៕
មតិយោបល់